រឿង​ប្រាំ​យ៉ាងនេះ​ដាច់ខាត​មិនត្រូវ​ផុស​លើ Facebook ទេ​

គណនី​របស់​មិត្តភក្ដិ​របស់​យើង​អាច​នឹងត្រូវ​បាន​គេ Hack នៅពេល​ពួកគេ​ដំឡើង​កម្មវិធី​បោក​បញ្ឆោត ឬក៏​នរណាម្នាក់​បាន​ប្រើ​នូវ​គណនី​របស់​អ្នក ដោយសារ​អ្នក​ភ្លេច Log Out ។​
​​ហើយ​នេះ​ជា​អ្វីដែល​អ្នក​មិនគួរ​ផុស​នៅលើ Facebook ឬក៏​បណ្ដាញ​សង្គម​ផ្សេង ដើម្បី​សុវត្ថិភាព​។​
១. ថ្ងៃខែ​ឆ្នាំ​កំណើត​ពិត​របស់​អ្នក ឬក៏​គ្រួសារ​របស់​អ្នក​
​​កុំ​ចង់បាន​ការជូន​ពរ​ដ៏​កក់ក្ដៅ​នៅលើ Wall Facebook របស់​អ្នក​។ មាន​ដឹង​ទេ​ថា​ការបង្ហាញ​ថ្ងៃខែ​ឆ្នាំ​កំណើត​ពិត​នៅលើ Facebook ប្រៀប​ដូច​បើកដៃ​ឱ្យ​ចោរ​អ៊ីចឹង​។ ថ្ងៃខែ​ឆ្នាំ​កំណើត​អ្នក​អាចឱ្យ​ចោរ​ដឹង​ផ្នែក​នៃ​លេខ​សំងាត់​ពី ៣ ទៅ ៤ ខ្ទង់​ឯណោះ​។​
២. ការបង្ហាញ​ទំនាក់ទំនង​របស់​អ្នក​នៅលើ Status 
មិន​ថា​អ្នកមាន​ទំនាក់ទំនង​ស្នេហា​ឬ​មិនមាន​ជាមួយ​អ្នកណា​នោះឡើយ យក​ល្អ​សូមកុំ​បង្ហាញ​វា​នៅលើ Facebook ។ ពួក Stalker (​អ្នកឃ្លាំមើល​និង​ចាំ​គំរាមកំហែង​) នឹង​ពេញចិត្ត​ខ្លាំង នៅពេល​អ្នក​នៅ​លីវ​។ ជនខិលខូច​អាចមាន​គម្រោង​ចាប់ពង្រត់ ឬ​ធ្វើ​អ្វីមួយ​មិនល្អ​នៅពេល​ដឹងថា​លោក​អ្នកជា​មនុស្ស​នៅ​លីវ និង​អាច​នៅផ្ទះ​តែឯង ងាយស្រួល​ពួកវា​ចាត់ការ​រឿង​ផ្សេងៗ ដូចជា ប្លន់ ចាប់រំលោភ ឬ​ធ្វើ​អ្វី​ផ្សេងទៀត​។

Latest