អាយុ​ប៉ុន្មាន​ គួរ​គេង​ប៉ុន្មាន​ម៉ោង?​ មិនមែនចេះតែគេងនោះទេ!

ការទទួលទានដំណេកពិតជាមានសារៈសំខាន់ណាស់សំរាប់ជីវិតមនុស្ស។ ទោះជាអ្នក​ទទួល​ទានអាហារដែលសំបូរទៅវីតាមីនក៏ដោយ ក៏នៅតែមិនទាន់គ្រប់គ្រាន់សំរាប់សារពាង្គកាយ​របស់អ្នកដែរ។ ខាងក្រោមនេះនឹងបញ្ជាក់ប្រាប់មិត្ដអ្នកអានថា តើចន្លោះពីអាយុប៉ុន្មាន​ទៅប៉ុន្មានគួរទទួលទានដំណេកប៉ុន្មានម៉ោងទើបផ្ដល់ផលប្រយោជន៍ដល់រាងកាយ។
១. ទារក ( ០ខែទៅ៣ខែ)
ចំពោះទារកដែលទើបនឹងកើតដែលមានអាយុចាប់ពី ០ខែទៅ៣ខែ គួរឲ្យពួកគេគេងមួយថ្ងៃ​យ៉ាង​​ហោច​ណាស់ពី ១៤ម៉ោងទៅ១៧ម៉ោង។
២. ទារក (៤ខែទៅ១១ខែ)
សំរាប់ទារកដែលមានអាយុចន្លោះពី៤ទៅ១១ខែនេះគួរតែគេងមួយថ្ងៃពី១២ម៉ោងទៅ ១៥ម៉ោង។
៣.​ កុមារ ( ១ឆ្នាំទៅ២ឆ្នាំ) 
កុមារក្នុងអាយុពី១ឆ្នាំទៅ២ឆ្នាំគួរតែគេងពី១១ម៉ោងទៅ១៤ម៉ោងក្នុងមួយថ្ងៃ។
៤. កុមារដែលមានទាន់គ្រប់ចូលរៀន (៣ឆ្នាំទៅ៥ឆ្នាំ)
ចំពោះកុមារក្នុងវ័យនេះគួរតែគេងក្នុងមួយថ្ងៃឲ្យបានពី១០ម៉ោងទៅ១៣ម៉ោង។
៥. កុមារក្នុងវ័យសិក្សា ( ៦ឆ្នាំទៅ១២ឆ្នាំ) 
ក្នុងវ័យសិក្សាកុមារដែលអាយុចន្លោះពី៦ឆ្នាំទៅ១២ឆ្នាំគួរតែគេងឲ្យបានពី៩ម៉ោងទៅ១១ម៉ោងក្នុង​មួយថ្ងៃ។
៦. វ័យជំទង់ ( ១៤ឆ្នាំទៅ១៨ឆ្នាំ)
ក្នុងវ័យកំពុងលូតលាស់ខ្លាំងនេះ គួរតែគេងឲ្យបានពី៨ម៉ោងទៅ១១ម៉ោងក្នុងមួយថ្ងៃ។
៧​. យុវជន ( ១៨ឆ្នាំទៅ២៥ឆ្នាំ) 
ក្នុងវ័យនេះគួរតែគេងឲ្យបានពី ៧ម៉ោងទៅ៩ម៉ោង ក្នុងមួយថ្ងៃ។
៨. មនុស្សធំ ( ២៦ឆ្នាំទៅ៦៤ឆ្នាំ) 
សំរាប់អ្នកដែលស្ថិតក្នុងវ័យនេះគួរតែគេងឲ្យបានពី ៧ម៉ោងទៅ៩ម៉ោងក្នុងមួយថ្ងៃ។
៩. មនុស្សចាស់ ( ៦៥ឆ្នាំឡើងទៅ)
មនុស្សដែលស្ថិតក្នុងវ័យនេះគួរតែគេឲ្យបានគ្រប់គ្រាន់គឺចន្លោះពី ៧ម៉ោងទៅ៨ម៉ោងក្នុងមួយ​ថ្ងៃ៕